My Story – រឿងរបស់ខ្ញុំ

 

Project Title: My Story

ឈ្មោះគម្រោង៖​​ រឿងរបស់ខ្ញុំ

Artists: Malin Annie (Photographer) & Harper (Activist)

រៀបរៀងដោយ៖ Malin Anne (ជាងថតរូបអាជីព) និង Harper (សកម្មជនសិទ្ធិស្មើគ្នា)

Genre: Short Film

ប្រភេទភាពយន្ត៖ ភាពយន្តខ្លី

Artist Statement:  Humans consists of stories. Our stories define us as human beings. They define how we act and behave, how we look at the world, and how we treat people around us.

Some stories are hard to talk about. We keep them secret because of shame and fear, or because of traumas that make it difficult for us to explain them in words.

អំណះអំណាងសិល្បៈករ៖ មនុស្សតែងតែពោរពេញទៅដោយរឿងនិទាននៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ រឿងទាំងនោះជាអ្វីដែលកំណត់មនុស្សជាតិរបស់យើងទាំងអស់គ្នា។ រឿងរបស់យើងជាអ្វីដែលកំណត់អាកប្បកិរិយា និង ទម្លាប់របស់យើង ទស្សនៈរបស់យើងទៅលើពិភពលោក និង ការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។ ប៉ុន្តែរឿងខ្លះគឺមានភាពលំបាកក្នុងការនិទាន បរិយាយ។ យើងតែងតែលាក់ទុក​រឿងទាំងនោះ ដោយសារតែហេតុផលដូចជាភាពអាម៉ាស់ ឬ ភ័យខ្លាច ឬ មួយក៏ភាពឈឺចាប់យ៉ាងខ្លាំងក្លានៅពេលដែលព្យាយាមរំលឹកនូវអ្វីដែលបានកើតឡើង។

The stories that are the most difficult to tell are often the stories that are most important to listen to. These stories teach us things we didn’t already know, they force us to see new perspectives, and they create dialogues that we can use to make our society better.

“My Story” embraces this belief by giving voice to some of these stories. By doing so we are lifting them from the darkness and putting them in the light – where they deserve to exist in dignity.  

រឿងដែលពិបាកក្នុងការនិយាយបំផុត ភាគច្រើនគឺជារឿងដែលមានភាពចាំបាច់ឲ្យអ្នកដទៃដឹងលឺបំផុត។ រឿងទាំងអស់នោះបង្រៀនយើងពីអ្វីដែលយើងមិនធ្លាប់ដឹង វាបើកភ្នែកយើងឲ្យមើលឃើញនូវជ្រុងគំនិតថ្មីៗ ក៏ដូចជាបង្កើតការសន្ទនាវែកញែកពិភាក្សាដែលអាចធ្វើឲ្យសង្គមយើងប្រសើរឡើងជាងមុនផងដែរ។ «រឿងរបស់ខ្ញុំ» ឱបក្រសោបគំនិតនេះដោយបំពាក់សម្លេងទៅលើរឿងដែលបុគ្គលទាំងនេះបានលាក់ទុកជាច្រើនឆ្នាំមកហើយ។ ដោយការធ្វើបែបនេះ ពួកយើងបានទាញយករឿងទាំងនេះចេញពីទីងងឹត​ មកទីភ្លឺ សម្រាប់ឲ្យអ្នកទាំងអស់គ្នាយល់ពីសារៈសំខាន់ និង ភាពក្លាហានរបស់វា។

By listening to, and by trusting, the survivors of gender-based discrimination and sexual violence, we can together reduce the stigma of shame and fear that often surrounds these experiences. 

តាមរយៈការស្តាប់ និងការជឿជាក់ទៅលើជនដែលបានឆ្លងកាត់ការរើសអើងភេទ និង អំពើហិង្សាផ្លូវភេទ យើងអាចរួមដៃគ្នាកាត់បន្ថយភាពអាម៉ាស់​ និង ភាពភ័យខ្លាចជុំវិញបញ្ហាទាំងនេះបាន។​

It is up to us to create a judgment-free culture that gives the people around us the chance to tell their stories – your story and my story.

វាអាស្រ័យលើយើងទាំងអស់គ្នា ក្នុងការបង្កើតសង្គមមួយដែលមិនមានការវាយតម្លៃ ដែលអាចផ្តល់ឱកាសដល់មនុស្សនៅជុំវិញខ្លួនយើងក្នុងការនិយាយរឿងរបស់ពួកគេ ក៏ដូចជា​​ រឿង​របស់អ្នក និង​ រឿងរបស់ខ្ញុំផងដែរ។

Harper and Malin have collaboratively collected anonymous stories, and created an individual storytelling and visual setting to each of them. 

Harper និង Malin បានព្យាយាមដើរប្រមូលនូវរឿងរបស់ជនអនាមិកមួយចំនួន ហើយបានបង្កើតនូវបែបបទនៃការនិយាយរឿង និង បរិយាកាសតថភាពពិតទៅលើរឿងទាំងនេះ។

 The focus has been on creating an anonymous but recognizable universe of real​ life events.

ចំណាប់អារម្មណ៍ត្រូវបានផ្តោតជាសំខាន់ទៅលើការបង្កើតបរិយាកាសនៃការនិទានរឿងមួយដែល​​ធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ហាក់បីដូចជាធ្លាប់ជួប ធ្លាប់ស្គាល់ ដោយផ្អែកទៅលើរឿងពិតរបស់ជនអនាមិកនៅក្នុងវីដេអូនេះ។

“My Story” would not exist if not for the courage of the survivors sharing their stories with us.  

«រឿងរបស់ខ្ញុំ» នឹងមិនអាចលេចចេញជារូបរាងបាននោះទេ ប្រសិនបើមិនមានភាពក្លាហានក្នុងការចែករំលែក របស់ជនដែលបានឆ្លងកាត់ហេតុការណ៍រើសអើងភេទ និង អំពើហិង្សាផ្លូវភេទ​ទាំងនេះ។ 

 

Leave a Comment

Your email address will not be published. Required fields are marked *